បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

ស្រុកកោះធំ​៖​បុរស​២ នាក់​ជា​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​និង​ប្រើ​ប្រាស់​នូវ​សារ​ធាតុ​ញៀន​យ៉ាង​សកម្ម​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១៣.​២០​នាទី ចំណុច​ផ្សារ​កំពង់​កុង ភូមិ​កំពង់​កុង ឃុំ​កំពង់​កុង ស្រុក​កោះ​ធំ ខេត្ត​កណ្តាល ។

ជន​សង្ស័យ​២​នាក់ ១-ឈ្មោះ ស្រ៊ឺ ប៉ូឡូញ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទី​លំ​នៅ​ភូមិ ព្រែក​ផ្អាវ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្ត​កណ្តាល (ជួញដូរ) ។
២-ឈ្មោះ លាង ពៅ (ហៅ លាម) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទី​លំ​នៅ​ភូមិ ក្បាល​ដំរី​ក្រោម​ឃុំ​កំពង់​កុង​ស្រុក​កោះធំ ខេត្តកណ្តាល (ប្រើប្រាស់) ។

សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុ​តាង​រួម​មាន:ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារ​ធាតុ​ញៀន (ម៉ា​ទឹក​កកIce)០៨​កញ្ចប់​តូច-ទូរសព្ទ័​ចល័ត​៣ គ្រឿង (ម៉ាក​IPhone6 plus​​១, IPhone5-១, អិន​ចុច​ពិល​១) ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​កំពង់​កុង​បាន​សហការ​ជា​មួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​បាន​ចុះ​បង្រ្កាប​មុខ​សញ្ញា​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ចំណុច​ផ្សារ​កំពង់​កុង ពេល​នោះ​​ជន​សង្ស័យ​ខាង​លើ​កំពុង​តែ​ឈរ​លើ​ស្ពាន​ព្រែក​កន្ធរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១១០ ក្រោយ​មក​សមត្ថកិច្ច​នគរបាល​ក៏​បាន​ធ្វើ​ការ ឃាត់​ជន​សង្ស័យ​និង​ត្រួត​ពិនិត្យ​ឆែក​ឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​៣​កញ្ចប់​តូច​ដែល​ជន​សង្ស័យ​ដាក់​ទុក​ក្នុង​ហោ​ប៉ៅ​របស់​ខ្លួន​ក្រោយ​ពី​ការ​ត្រួត​ពិនិត្យ​ជន​សង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​បាន​លាក់​ទុក​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​នៅ​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន ហើយ​សមត្ថកិច្ច​ក៏​បាន​នាំ​ជន​សង្ស័យ​ដើម្បី​ទៅ​បង្ហាញ​និង​យក​ថ្នាំ​ញៀន​ដែល​គេ​បាន​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​ក្រោយ​មក​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ឆែក​ឆេរ​រកឃើញ​មាន​ថ្នាំញៀន​៥​កញ្ចប់​តូច​បន្ថែម​ទៀត​នៅ​ក្នុង​បន្ទប់​ដេក​របស់​ជន​សង្ស័យ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២នាក់​កំពុង​កសាង​សំណុំរឿង​​ចាត់​​ការ​តាម​នីតិវិធី ៕

Comments