ប្រជា​ពលរដ្ឋ​រិះ​គន់​យ៉ាង​ខ្លាំង ​លើ​អាជ្ញា​ធរខណ្ឌ​ដូន​ពេញ

ភ្នំពេញ៖ ប្រជា​ពលរដ្ឋ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញា​ធរ​ខណ្ឌ​ដូន​ពេញ​ថា​មិន​ចេះ​រៀប​ចំ​សណ្ដាប់​ធ្នាប់​បណ្ដោយ​អោយ​អ្នក​មាន​លុយ​មាន​អំណាច​មួយ​ចំនួន​បាន​យក​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​ចត​ឡាន​ផ្ញើ​កង់ ម៉ូតូ ជាក់​ស្ដែង​ដូច​ជា​ផ្លូវ​លេខ​១៣០​កែង​និង​ផ្លូវ​ព្រះ​សុី​សុវត្ថិ​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី១ ត្រូវ​បាន​គេ​រាំង​រនាំង​ធ្វើ​ជា​កន្លែង​ចត​ឡាន​យ៉ាង​អាណាធិតេយ្យ​តែ​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ធ្វើ​ដូច​មិន​ឃើញ។

ដូច្នេះ​ហើយ​ទើប​ប្រជាពល​រដ្ឋ​សំណុំ​ពរ​អោយ​អាជ្ញា​ធរ​ខណ្ឌ​មេត្តា​ជួយ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ផង​មិន​ថា​តែ​ផ្លូវ​នេះ​មួយ​ទេ​គឺ​មាន​ផ្លូវ​ជា​ច្រើន​ទៀត​ដែល​គេ​យក​ធ្វើ​ជា​កន្លែង​ផ្ញើ​កង់ ម៉ូតូ​ ឡាន នៅ​ក្នុង​ខណ្ឌ​មួយ​នេះ ៕

Comments