យក​កូន​​សោរ​មក​លេង មាន​អី​ជាប់​លិង្គ ដក​មិនរួច​​រត់​ទៅ​ឲ្យ​ពេទ្យ​ធ្មេញ​ជួយ

យោង​តាម​ប្រភព​ព័ត៌មាន​ពីគេហទំព័រ​ប្រទេស​ចិន​បាន​ចេញផ្សាយ​ថ្ងៃ​ទី​៦ មិថុនា អោយ​ដឹង​ថា បុរស​ម្នាក់​ក្រោយ​ពី​បាន​ជាប់​លិង្គ​នឹង​ម៉ា​ឡេ​ត​សម្រាប់​មួល​ខ្ចៅគ្រឿងដែក ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ធ្វើ​អ្វី​បាន ក៏​បា​នប​ញ្ចូ​ន​បុរស​រង​គ្រោះ​មក​មន្ទីរ​ពេទ្យធ្មេញ ក្នុង​ទីក្រុង Linhai ប្រទេស​ចិន ទៅ​វិញ ។

បុរស​រង​គ្រោះ​ជាប់​លិង្គ​នឹង​ម៉ា​ឡេ​ត ប្រ​ព​ភ​ព័ត៌មាន​មិន​បាន​បញ្ចេញ​ឈ្មោះ​គាត់​ឡើយ ដឹង​ត្រឹម​អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុង​ទីក្រុង Linhai ប្រទេស​ចិន ។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៩​និង​៤០​នា​ទៅ​យប់​នៅ​ថ្ងៃ​ទី​០២ មិថុនា ២០១៧ កន្លង​មកនេះ​ ។

បើ​តាម​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​បានអោយ​ដឹង​ថា លិង្គ​របស់​បុរស​រង​គ្រោះ​បាន​ហើមហើយ​ឡើង​ពណ៌​ស្វាយភ្លាម​ៗ​ពេល​ដែល​ជាប់​ក្នុង​រន្ធម៉ា​ឡេ​ត ទម្រាំ​តែ​មក​ដល់​មន្ទីរពេទ្យ ហើយ​ក្រុម​គ្រូពេទ្យ​ធ្មេញ បាន​ព្យាយាម​បន្ថយ​លំហូរ​ឈាម​មក​កាន់​ក្បាល​លិង្គ ងាយស្រួល​ក្នុង​ការ​ធ្វើការ​វះកាត់​ដក​ម៉ា​ឡេ​ត​ចេញ ។

ប៉ុន្តែ​វិធី​ខាងលើ​នេះ​មិន​ជោគជ័យ​ឡើយ ហើយ​ក្រុម​គ្រូពេទ្យ​ធ្មេញ​ក៏​នឹកឃើញ​ប្រើប្រាស់​ម៉ាស៊ីន​ស្វាន​ធ្មេញ ដោយ​កម្លាំង​នៃ​ការ​ស្វាន​នោះ មិន​អាច​បង្ក​ជា​កម្តៅ​បាន​ទេ ព្រោះ​ដោយសារ​តែ​មានទឹក​បាញ់​ចេញពី​ម៉ាស៊ីន​នោះ​ជា​ជំនួយ អស់​រយៈពេល​ប្រមាណ​៣០​នាទី ទើប​ក្រុម​គ្រូពេទ្យ​ធ្មេញ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ទាំងអស់ ជួយ​បាន​ជោគជ័យ ។ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ ច្បាស់​នៅឡើយ​ទេ​ថា ហេតុ​អ្វី​បានជា​បុរស​នោះ​អាចយ​កលិង្គ​របស់​គាត់ ទៅ​ដាក់​ចូល​រន្ធ​ម៉ា​ឡេ​ត​តូច បាន​បែប​នេះ​ទៅ​វិញ ?

Man got his penis trapped in a wrench for 17 hours.
Bachelor, 37, has his PENIS trapped inside a wrench for 17 hours before being freed by dentists using a drill (because rescuers were unable to remove the tool)
The man was sent to a hospital in China after his penis had turned purple
Doctors and firefighters were not able to remove the wrench off the patient
Two dentists were called in to help free the 37-year-old using a dental drill

Comments