វិធីបំបាត់ស្បែកកើត ភ្លឺបែបធម្មជាតិ

ស្បែកកើតភ្លឺ គឺបណ្តាលមកពី៖

– បែកញើសច្រើន
– ប្រព័ន្ធប្រឆាំងនឹងជម្ងឺនានាខ្សោយ
– ដោយសារតែអាកាសធាតុក្តៅពេក
– ស្បែកយើងមានជាតិខ្លាញ់

អ្នកត្រូវតែជៀសវាង កុំអោយត្រូវកំដៅ ថ្ងៃខ្លាំងពេក ព្រោះវាអាចធ្វើ អោយកន្លែង ដែលកើតភ្លឺនេះ រាលដាលបាន។ តែសូមអ្នកកុំបារម្ភ ខាងក្រោមនេះ គឺជាវិធីបំបាត់ស្នាមភ្លឺ ដែលមាននៅលើរាង កាយរបស់យើងបានយ៉ាងមានប្រសិទ្ធភាព៖

1. ប្រើយ៉ាអួ៖​ អ្នកត្រូវយកយ៉ាអួ មកលាបនៅលើស្បែក ដែលកើតជម្ងឺភ្លឺ ពីព្រោះនៅក្នុងយ៉ាអួមានពពួក Micro​ organism ដែលមានសម្ថតភាព ក្នុងការកម្ចាត់ស្នាមភ្លឺដែលមានលើស្បែក។ អ្នកក៏អាចញ៉ាំ វាបានផងដែរ ហើយវាអាចជួយពង្រឹង ប្រព័ន្ធប្រឆាំងនឹងមេរោគ ក្នុងរាងកាយរបស់យើងបានផងដែរ។

2. ទឹកខ្មេះដែលចម្រាញ់ចេញពីបោម (Apple Cider Vinegar)៖ វាមានផ្ទុកសារធាតុប្រឆាំង នឹងពពួក Fungus ដែលអាចកម្ចាត់ពពួក Micro​ organism ដែលមាននៅលើស្បែក ហើយបង្កអោយស្បែកមាន ស្នាមភ្លឺបាន។​ អ្នកគ្រាន់ តែលាយ Apple Cider Vinegar នេះជាមួយនឹងទឹក ហើយយកវាមកងូត។

3. ប្រេងដូង៖ អ្នកគ្រាន់តែយកប្រេងដូងមកលាបនៅលើស្បែកដែលមានស្នាមភ្លឺ។ អ្នកក៏អាចកម្ចាត់ស្នាមភ្លឺ បានផងដែរ ដោយលាបវា ហើយទុកវាអោយស្ងួត។

4. ប្រទាលកន្ទុយក្រពើ៖ វាមានសម្ថតភាពកម្ចាត់ពពួក Micro​ organism និងសម្អាតស្បែករបស់អ្នក ពីការឆ្លងមេរោគផ្សេងៗ។ អ្នកគ្រាន់តែហែក យកសាច់ប្រទាលមកលាប លើកន្លែង ដែលមានស្នាមភ្លឺ។ អ្នកត្រូវធ្វើបែបនេះអោយបាន ៣ដងក្នុងមួយថ្ងៃ។

Tinea_versicolor1

Comments