គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃ​១៧ ខែ​មីនា មាន​មនុស្ស​ស្លាប់ ៧​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ១៤​នាក់

​ភ្នំពេញ ៖ តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ ២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១២​លើក យប់ ០៨​លើក​, បណ្តាលឲ្យ​មនុស្ស​ស្លាប់ ចំនួន ០៧​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់ ១០​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល ០៤​នាក់ (​ប្រុស​) ។​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២ គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០៥​គ្រឿង​, រថយន្ត​ធុន​ធំ ០២​គ្រឿង​, យាន​ផ្សេងៗ ០១​គ្រឿង និង​ថ្មើរជើង ២​នាក់ ។​
​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​ល្មើស​ល្បឿន ០៤​លើក​, មិន​គោរព​សិទ្ធ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​, ស្រវឹង ១​លើក​, មនុស្ស​ដើរ​ឆ្លងផ្លូវ ២​លើក ។ ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់ ដោយ មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១៣​នាក់ (​យប់​០៨​នាក់​) ។​

​រថយន្ត​ពិន័យ​សរុប​ចំនួន ៥៣៨​គ្រឿង (​រថយន្ត​ធំ​១៤២​គ្រឿង​) ស្មើ​និង ៥៣៨​ករណី​, ករណី​ល្មើស​ក្រដាស​ស្នាម ៣២០​គ្រឿង ស្មើ​និង ៣២០​ករណីៈ រួមមាន ប័ណ្ណបើកបរ​ហួស​សុពល​ភាព ០២​ករណី​, ប័ណ្ណបើកបរ​ខុស​ប្រភេទ​យាន ០១​ករណី​, គ្មាន​ប័ណ្ណ​អាជីវកម្ម ១២​ករណី​, គ្មាន​ឈៀក ២២​ករណី​, បើកបរ​ហួស​ល្បឿន​កំណត់ ៤១​ករណី​, បើកបរ មិន​ពាក់​ខ្សែក្រវ៉ាត់ ២៤១​ករណី​, បើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍ ១​ករណី​, ករណី​ល្មើស​បច្ចេកទេស​មាន ២១៨ គ្រឿង ស្មើនឹង ២១៨​ករណី រួម​ន​មានៈ ដឹក​សំពីងសំពោង ២០៥​ករណី និង​ដឹក​លើស​ចំណុះ ១៣​ករណី ។​

​ដោយឡែក​ម៉ូតូ ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៣៥៤​គ្រឿង ក្នុងនោះ​មាន ជិះ​ម៉ូតូ​អត់​ពាក់មួក ៧៩៧​ករណី​, ជិះ​ម៉ូតូ​អត់ កញ្ចក់ ៤៥៦​ករណី​, ជិះ​ម៉ូតូ​អត់​មួក​និង​កញ្ចក់ ២​ករណី​, ម៉ូតូ​បើក​ភ្លើង​ពេល​ថ្ងៃ ៣៦​ករណី​, ស្រវឹង ០៣​ករណី និង ល្មើស​សញ្ញា​ចរាចរណ៍ ៦០​ករណី ៕

Comments