អីុ បញ្ញា Archive

ប្រាក់​​បាន​​មក​​ពី​​ការ​​ពិន័យ​​រថយន្ត​​ដឹក​​លើស​ទម្ងន់ ធ្វើ​​ថ្នល់​​មិន​​បាន​​១​​គីឡូ​ម៉ែត្រ​​ផង

ភ្នំពេញ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​សុំ​ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់​ដែល​មាន​រថយន្ត​ធំ​ៗ កុំ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​ចែង ព្រោះ​លោក​មិន​ចង់​ចាប់​ហើយ​ធ្វើ​ការ​ផាកពិន័យ​នោះ​ទេ អាន​ទាំងស្រុង

រថយន្ត​ឡិច​សុីស​៥៧០​បើក​បុក​រឺម៉ក​កង់​ម៉ូតូ​កង់​បី​ពី​ក្រោយ​រុញ​ទៅ​បុក​រថយន្ត​លុច​សុីស​៤​៧​០

ភ្នំពេញ៖ បុរស​ជនជាតិចិន​ពី​នាក់​បើក​រថយន្ត​ស៊េរី​ទំនើប ៥៧០​លឿន​មិន​ប្រយត្ន័​ជ្រុល​ទៅ​បុក​រឺម៉ក​ម៉ូតូ​កង់​បី​ពី​ក្រោយ​ពេញ​ទំហឹង​បណ្ដា​ល​រុញ​ទៅ​បុក​និង​រថយន្ត​ឡិច​សុីស៤៧០មួយគ្រឿង​ទៀតបណ្តាល​ឲ្យរង​ការខូចខាត​​ ចំណែក​បុរស​អ្នក​បើក​រឺម៉ក​ម៉ូតូ​កង់​បី​រង​របួស​ធ្ងន់​ហើម​ជើង​ម្ខាង ។ ហេតុ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ថ្ងៃទី​១៦​ខែ​តុលា​ឆ្នាំ​២០​១៧ នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ័​រុស្សី ត្រង់​ចំណុច អាន​ទាំងស្រុង

ស្រវឹង​ស្រា​ចុះ​ងូត​ទឹក​ទន្លេ​បណ្តាល​ឲ្យ​លង់​ស្លាប់

ស្រុកល្វាឯម: បុរស​ម្នាក់​ផឹក​ស្រា​ជោគ​ជាំ​រួច​ចុះ​ទៅ​ងូត​ទឹក​ទន្លេ​ស្រាប់​តែ​កង់​ស្លាប់​នៅ​ក្នុង​ទឹក កាល​ពី​ថ្ងៃ​ទី ១៥ខែ​តុលា​ឆ្នាំ​២០១៧​វេលា​ម៉ោង ១៧​និង​៣០​នាទី​​ចំណុច​​មាត់​ទន្លេ​មេគង្គ ភូមិ​អរិ​យក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វា​ឯម ខេត្ត​កណ្តា​ល អាន​ទាំងស្រុង

បញ្ជូនខ្លួន​នគរបាល​ដែល​បាញ់​សម្លាប់សន្តិ​សុខ ព្រោះ​រឿង​ច្រៀង​ខារ៉ាអូខេ ទៅ​តុលា​ការ

ភ្នំពេញ៖​ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០​១៧​នេះ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជន​សង្ស័យ ដែល​បាន​បាញ់​សម្លាប់​បុគ្គ​លិក​សន្តិសុខ​ម្នាក់​ព្រោះ​រឿង ទាស់​សម្តី​ពេល​ច្រៀង​ខារ៉ាអូខេ ទៅ​តុលា​ការ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី អាន​ទាំងស្រុង

មាន​រឿង​រកាំ​រកូស​ក្នុង​គ្រួសារ​ប្ដី​យក​កូន​ទៅ​ស្រុក​កំណើត​ប្រពន្ធ​តាម​ទាន់​ផ្អើល​តាម​ផ្លូវ

ភ្នំពេញ៖ ស្រ្តី​ម្នាក់​បាន​ដេញ​តាម​ដណ្ដើម​កូន​ប្រុស​ពី​ប្ដី រហូត​មាន​ការ​ប្រវាយ​ប្រតប់​គ្នា​កើត​ឡើង​យ៉ាង​ខ្លាំង​នៅ​តាម​ដង​ផ្លូវ ដោយ​បាន​ចោទ​ថា​ប្ដី​លួច​កូន​រត់​គេច​ចេញ​ពី​រូប​នាង ក្រោយ​ពេល​ដែល​មាន​រឿង​រកាំ​រកូស​ជា​មួយ​គ្នា​កើត​ឡើង​នៅ​ក្នុង​រង្វង់​គ្រួសារ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ ។​ ដែល​ការ​ប្រទូស្ដ​រាយ​គ្នា​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា អាន​ទាំងស្រុង

ចាប់​តែ​អ្នក​ស៊ី​ឈ្នួលតូចតាច​ មេ​ធំ​មិន​ហ៊ាន​ចាប់​រឿង ល្បែង​​​កន្ទុយ​​​លេខ​

ភ្នំពេញ៖ នៅ​​ថ្ងៃ​​ទី​​១៥​ខែ​​តុលា​​ឆ្នាំ​​២០១៧ម្សិល មិញ កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដែល​មាន​​កិច្ច​​សហការ​​ល្អ​​ជា​​មួយ​​កម្លាំង​គណៈបញ្ជា​ការឯកភាព ​ឯក​ភាព​ខណ្ឌ​​មាន​ជ័យ ​បាន​​ចុះ​​ចាប់​​អ្នក​​ស៊ី​​ឈ្នួល​កត់​​កន្ទុយ​​(កូន​​កញ្ចែង​)​ម្នាក់​​នៅ​​ចំណុច​ផ្ទះ​លេខ​០៣B ភូមិ​ឬស្សី សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​​មាន​​ជ័យ អាន​ទាំងស្រុង

ឆក់​បាន​សម្រេច​មួយ​ថ្ងៃ​ប៉ូលិស​ចាប់​តាម​Camera សុវត្ថភាព​នៅ​តាម​ផ្លូវ

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​១៦ម៉ោង៣០​នាទី ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧ កំលាំង​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល សហការ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដូន​ពេញ ស្រាវ​ជ្រាវ​បង្រ្កា​ប ឃាត់​​ខ្លួន​ជន​សង្ស័យ​ចំនួន​០៤​នាក់ អាន​ទាំងស្រុង

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជាន់​ហ្វ្រាំង​មិន​ជាប់​ជ្រុល​ទៅ​រថយន្ត​តារា​សម្ដែង​របួស​ធ្ងន់​ខ្លួន​ឯង

ភ្នំពេញ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ទើប​រះ​ថ្មី​សង្ស័យ​ស្រវឹង បើក​រថយន្ត​ស៊េរី​ទំនើប​ក្នុង​ល្បឿន​លឿន​រួច បត់​ឆ្លង​ផ្លូវ​មិន​ប្រយត្ន័​បណ្ដាល​ម៉ូតូ​ដែល​ជិះ​បញ្ចា្រស​ទិស​គ្នា​ជ្រុល​ទៅ​បុក​ចំ​ពាក់​កណ្ដាល​រថយន្ត​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ។ ចំណែក​រថយន្ត​រង​កា​ខូច​ខាត​ចំ ហៀង​ខាង​ស្ដាំ​និង​ម៉ូតូ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ ម៉ៅ​សេ​ទុង​កែង​និង​ផ្លូវ​លេខ​២០២ អាន​ទាំងស្រុង

ស្ដ្រី​ម្ដាយ​កូន​ជិះ​ម៉ូតូ​មក​ពី​ផ្សារ​ត្រូវ​រថយន្ដ​កុង​តៃ​ន័រ​កិន​ស្លាប់​ម្ដាយ

ខេត្តព្រៃវែង​៖ ​យ៉ាង​ហោច​ណាស់​ស្ត្រី​ម្នាក់ ត្រូវ​រថយន្ត​កុង​តឺន័រ​កិន​ស្លាប់​យ៉ាង​អាណោច​អាធម៌ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០១៧ ម្សិល​មិញ លើ​ផ្លូវ​ជាតិ​លេខ​១ អាន​ទាំងស្រុង

បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹង​ស្រា​ដួល​បោក​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់

ស្រុក​អង្គ​ស្នួល៖ បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹង​ស្រា​ដួល​បោក​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៤.​១០​.២០​១៧ ម៉ោង​ប្រហែល​១៧និង​០៥​នាទី​នៅ​ចំណុច លើ​គ្រែ ភូមិ​មនោរម្យ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ។ អាន​ទាំងស្រុង

រាប់​​អាន​​គ្នា​​ស្និត​ស្នាល​ ស្រាប់​តែ​ស្រវឹង​ស្រា​ចាប់​កូន​ស្រី​រំលោភ​បាន​សម្រេច​

ខេត្តកណ្តាល៖​ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាន​បុរស​វ័យ​ចំណាស់​យក​ម្រាម​ដៃ​លូង​ចូល​ប្រដាប់​ភេទ​រហូត​ចេញ​ឈាម​និង​បំរ៉ុង​រំលោភ ស្រាប់​តែ​ម្តាយ​ក្មេង​ស្រី​ឡើង​ទៅ​ទាន់​ប្តឹង​សមត្ថ​កិច្ច​អោយ​ធ្វើ​ការ​ឃាត់​ខ្លួន​តែ​ម្តង កាល​ពី​វេលា​ម៉ោង​១៦ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ក្នុង​ភូមិ​ព្រែក​ឬស្សី អាន​ទាំងស្រុង

តុលាការ​ផ្តន្ទាទោស​យុវ​ជន​ម្នាក់​ដាក់​គុក​អស់​មួយ​ជីវិត​និង​១២​ឆ្នាំ រឿង​​សម្លាប់​មនុស្ស​២​ដង

ភ្នំពេញ៖ ក្រោយ​ពី​តុលា​ការ​បាន​ផ្តន្ទា​ទោស​ដាក់​គុក​អស់​មួយ​ជីវិត ក្នុង​សំណុំ​រឿង ឃាត​កម្ម​លើ ប្អូន​ស្រី​ជី​ដូន​១ ជា​សិស្ស​វិទ្យា​ល័យ ពង​ទឹក​ប្លន់​យក​ម៉ូតូ កាល​ពី​ឆ្នាំ​២០​១៦ នោះ អាន​ទាំងស្រុង

បុគ្គលិក​​ធនាគារ​​អេ​​ស៊ី​​លី​​ដា​​៤​​នាក់​កិប​កេង​ប្រាក់​២​ឆ្នាំ ​បាន​​ជិត​​២​​លាន​​ដុល្លារ

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ តុលា ២០១៧​នេះ មន្ត្រី​ធនាគារ​អេ​ស៊ី​លី​ដា​៤​នាក់ នៅ​សាខា​ខេត្តបាត់ដំបង ពាក់ព័ន្ធ​នឹង​ករណី​កិបកេង​ប្រាក់​ពី​ធនាគារ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ អាន​ទាំងស្រុង

ដើរ​ទៅ​បត់​ជើង​តូច​ក្រោយ​ផ្ទះ ស្រាប់​តែ​ឃើញ​ពិល​នៅ​មាត់​ស្រះ​ដើរ​ទៅ​មើល​ទើប​ដឹង

កណ្តាល: រឿង​គួរ​ឲ្យ​អាសូរ​មួយ​ដោយ​លោកយាយ​អាយុ​៧០​ឆ្នាំ​បាន​ដើរ​ធ្លាក់​ចូល​ក្នុង​ទឹក​ស្រះ​បណ្តាល​ឲ្យ​លង់​ស្លាប់ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​តុលា​ឆ្នាំ​២០​១៧ នៅ​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ​ជាប ស្រី ស្ថិត​ក្នុង ភូមិ​ត្រើយ​ត្រឹង ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ខេត្ត​កណ្ដាល អាន​ទាំងស្រុង

ដោះ​លែង​​មន្ត្រី​​នគរបាល​​ថ្នាក់​អនុ​សេនីយ៍​​ឯក​​ម្នាក់​​ឱ្យ​​នៅ​​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន រឿង​​ឆបោក​ប្រាក់​​ជាង​​​៧​​ម៉ឺន​​ដុល្លារ​​

តាកែវ​៖ នៅ​​ថ្ងៃ​ទី​​១៣​ ខែ​​តុលា​ ឆ្នាំ​​២០១៧​​លោក​ អឿង​ វណ្ណា​ អនុ​ប្រធាន​​តុលាការ​​ខេត្ត​តាកែវ​ និង​​ជា​​ចៅ​ក្រម​​ស៊ើប​សួរ​​សាលា​ដំបូង​ខេត្ដ​បាន​សម្រេច​​ដោះ​លែង​​មន្ត្រី​​នគរបាល​​ថ្នាក់​អនុ​សេនីយ៍​​ឯក​​ម្នាក់​​ឱ្យ​​នៅ​​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ករណី​​ឆបោក​​ប្រាក់​​ជាង​​៧​ម៉ឺន​​ដុល្លារ​អាមេរិក​​ឲ្យ​ត្រលប់​​ទៅ​ផ្ទះ​វិញ អាន​ទាំងស្រុង